ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣

ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បច្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣

នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោក ហង់ វុតថូ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា"

ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង